??ស្រុកព្រៃនប់-រថយន្តនិងម៉ូតូបុកប៉ះគ្នាពេញទំហឹងបណ្តាលឲ្យបុរម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ វេលាម៉ោង7:30នាទី-ព្រឹកថ្ងៃ ទី 12 មេសា.2022នៅលើផ្លូវជាតិលេខ.4.ចន្លោះគីឡូម៉ែត្រ201-202 ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត.01.គ្រឿង ម៉ាកលុចសុីស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2J-0617 (អ្នកបើកបរគេចខ្លួនបាត់) ទិសដៅពី ខេត្តព្រះសីហនុទៅភ្នំពេញ បានបុកប៉ះជាមួយ ម៉ូតូ01គ្រឿង ម៉ាកសង់ សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 0223 បើកបរក្នុងទិសដៅស្របគ្នា អ្នកបើកបរម៉ូតូឈ្មោះ វណ្ណារ៉ា ភេទប្រុស អាយុ25.ឆ្នាំ ទីលំនៅភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរីឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
![](http://www.santepheappit.com/wp-content/uploads/2022/04/FB_IMG_1649740044643.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/04/IMG_20220329_142649_145-24-1024x105.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/04/FB_IMG_1649740048213.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/04/IMG_20220329_142649_145-25-1024x105.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/04/FB_IMG_1649740051058.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/04/IMG_20220411_160039_366-2-1024x577.png)
![](http://www.santepheappit.com/wp-content/uploads/2022/04/IMG_20220325_163833_839-7.jpg)