គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មនុស្សជាច្រើននាក់ត្រូវបានសង្គ្រោះ ក្នុងអគ្គិភ័យឆេះអាគារខុនដូរ Diamond Twin Tower កម្ពស់​ ៣២​ ជាន់

ភ្នំពេញ​៖ នៅវេលាម៉ោង​ ១៧និង១៥​ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅអគារស្នាក់នៅ ដាយមិនធ្វីនថោវើ (Diamond Twin Tower)​ ដែលស្ថិតនៅអគារលេខ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ: ដាបូរ៉ាពេជ្រ ភេទស្រី អាយុ​ ៤២​ ឆ្នាំ មុខរបរ: ម្ចាស់អាគារ ។

មូលហេតុ: កំពុងបន្តការស្រាវជ្រាវ

-ប្រភេទសំណង់: ថ្មបេតុង ទំហំ ៧០ម៉ែត្រ x ១០០ម៉ែត្រ កម្ពស់​ ៣២​ ជាន់ ។

-​ ខូចខាតសម្ភារៈ ឆេះប្រអប់ភ្លើងពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។

-​ របួស​មនុស្ស​: របួសស្រាលមនុស្សចំនួន ០៣​ នាក់ (ក្មេងប្រុសចំនួន ០១​ នាក់, ក្មេងស្រីចំនួន ០១​ នាក់ និងស្រ្តីចំនួន ០១​ នាក់) ពុំស្គាល់ឈ្មោះនោះទេ ។

+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​យើង​បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២៥​ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។

+​ រថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមានដូចខាងក្រោមៈ

១-​ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២​ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។

២-​ រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៧​ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។

០៣​-​ រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោចង្វារចំនួន ០៥​ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។

៤-​ រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យារ ចំនួន ០២​ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។

​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង ១៩និង០០ នាទីល្ងាច​ ថ្ងៃខែឆ្នាំដដែល៕

Previous Post Next Post