គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម សន្តិបណ្ឌិតប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និង ស្រុកកញ្ជ្រៀច ជាទីគោរពដ៍ខ្ពង់ខ្ពស់!

រដ្ឋបាលឃុំទឹកថ្លា-សូមគោរពរាយការណ៍ជូន
ឯកឧត្តម សន្តិបណ្ឌិតប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និង ស្រុកកញ្ជ្រៀច ជាទីគោរពដ៍ខ្ពង់ខ្ពស់!
-នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០
នាទីព្រឹក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកថ្លា ដឹកនាំដោយលោក ចាន់​ អូន អនុប្រធានទី១ និងសហការី បានចុះរៀបចំកម្មវីធីប្រជុំធ្វើវេទិកាសាធារណៈ ៖
សមាសភាពចូលរួមមាន៖

  • លោក ហ៊ឹម ឈឿន អនុប្រធានគណបក្សស្រុក
  • លោក មិត្ត សាមាន ក្រុមប្រឹក្សាស្រុក
  • មេឃុំទឹកថ្លា ក្រុមប្រឹក្សាឃុំ
    ស្មៀនឃុំ មេប៉ុស្តិ៍ និងយុវជន
    ** កម្មវិធី មានដូចខាងក្រោម ៖
  • វេទិកាសាធារណៈ
  • ប្រកាសសមាជិកក្រុមបក្សទាំង ១៨ភូមិ
  • សម្ភោធសមិទ្ធផលប្រឡាយ ៤ខ្សែប្រវែងប្រមាណចំនួន ១២ គីឡូម៉ែត្រ
    បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យប្រឡាយចំនួន ៤ខ្សែខាងលើដែលស្តារ រួចរាល់ជាស្ថាពរ ។ ដើម្បីសម្ភោធដាក់ឲ្យប្រជាជនក្នុងឃុំទឹកថ្លា ប្រើប្រាស់ជាផ្លូវការ។
  • ឧបត្ថម្ភថវិកាអ្នកប្រចាំការនៅស្នាក់ការបក្សចំនួន ៤០០.០០០៛
  • ឧបត្ថម្ភក្រុមយុវជនចំនួន១.៦០០.០០០៛
  • ចំណាយផ្សេងៗចំនួន៤៥២.០០០៛
  • ចំណាយថវិកាសរុបចំនួន ២.៤៥២.០០០៛
    សេចក្តីដូចបានគោរពរជម្រាបជូនខាងលើ សូម ឯកឧត្តម សន្តិបណ្ឌិតប្រធានក្រុមការងារ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ។
Previous Post Next Post