គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរស២នាក់បានស្លាប់ ខណៈជិះម៉ូតូបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង



ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បានស្លាប់ ខណៈជិះម៉ូតូបុកគ្នាពេញ ទំហឹង នៅលើផ្លូវជាតិលេខ៤ (៣៧-៣៨) ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទីរសៀល។


តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1499 អ្នកបើកបរឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រាំងពង្រ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-9627 អ្នកបើកបរឈ្មោះ យ៉ន សុខលីម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរឆ្លងផ្លូវពីទិសខាងជើងទៅទិសខាងត្បូង បណ្តាលអោយអ្នកបើកបរម៉ូតូទាំង២នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ។ ក្រោយពីកើតហេតុរួច សមត្ថកិច្ចបានធ្វើការវាស់វែង ដោយសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

Previous Post Next Post