គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រធានស្តីទីព្រឹទ្ធសភាចុះសំណេះសំណាលថ្នាក់ដឹកនាំខណ្ឌ និងប្រធានក្រុមប្រឹក្សាសង្កាត់ក្នុងខណ្ឌច្បារអំពៅ AKP ភ្នំពេញ ថ្ងៃទី១២ខែមីនា ឆ្នាំ២០២២–

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវសហការគ្នា​មានសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាការពារផលប្រយោជន៍ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ចំនួន១១១នាក់ នៅសាលាខណ្ឌច្បារពៅ រាជធានីធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងការងារត្រៀមលក្ខណៈ សម្រាប់ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងឱកាសនោះ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ បានឡើងរាយការណ៍អំពីស្ថានភាពភូមិសាស្ត្ររបស់ខណ្ឌច្បារអំពៅ ​ ការងារសន្តិសុខសណ្តាប់ធ្នាប់ លទ្ធផលការអនុវត្តការងារបានចូលរួមដោះស្រាយវិវាទនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការផ្សព្វផ្សាយវិធានការការពារប្រយុទ្ធ និងទប់ស្តាត់ ការឆ្លងជំងឺកូវីដ-១៩។
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ ក្នុងការអនុវត្តការងារ ការគ្រប់គ្រងប្រជាពលរដ្ឋធ្វើឱ្យមូលដ្ឋានខណ្ឌច្បារអំពៅមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ​ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀតនោះ សូមសមាជិក សមាជិកាក្រុមប្រឹក្សាទាំង៨​សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់នឹងផ្តល់សេវាសាធារណៈ ទៅលើឯកសារនានាជូនប្រជាពលរដ្ឋដោយយកចិត្តទុក ព្រមទាំងការងារភូមិ ឃុំមានសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ដោយទប់ស្កាត់បាននូវបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ព្រមទាំងបញ្ហាជំងឺកូវីដ-១៩ និងជំរុញឱ្យប្រជាពលរដ្ឋធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីអាយុ៥ឆ្នាំឡើងឱ្យបានគ្រប់ៗគ្នា៕

Previous Post Next Post