ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារនៅស្រុកលំផាត់.!

នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ស្មើ២ភូមិ គឺភូមិលំផាត់ និងភូមិដីឡូស្ថិតនៅស្រុកលំផាត់ខេត្តរតនគិរី នឹងក៏មានការអញ្ជើញចូលរួមពី លោក នូ ថេរ អភិបាលស្រុកលំផាត់និងមន្រ្តីរាជការសាលាស្រុក និងលោកមេឃុំ មេភូមិផងដែរ។ ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តមបានមានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមថែរក្សាសុខភាពអោយបានល្អ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច។ ឯកឧត្តម បន្ថែមថា បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត […]

បិទអាធំអាតូចបើករីករាលដាដូចផ្សិតក្នុងទឹកដីខណ្ឌចំការមនដដែលទីតាំងមួយកន្លែងបើកទទួលភ្ញៀវអោយចូលលេងថ្នាំក្រវីយ៉ាងរំភើយហាក់មិនខ្លាចសមត្ថកិច្ច”

ភ្នំពេញះ ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានយើងខ្ញុំទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលមានទីតាំងមួយកន្លែងយីហោ K9 ជ្រកក្រោមស្លាកយីហោ ក្លាសសុីក ហ៊ែរសាឡន បើកទទួលភ្ញៀវ ប្រុសស្រីចូលផឹកសុីនិងបង្កប់មានថ្នាំក្រវីខុសច្បាប់ ហាក់មិនខ្លាចញញើតសមត្ថកិច្ច ដែលទីតាំងខាងលើស្ថិតនៅក្រោយផ្សារចិន ខាងត្បូងវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។  ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរាល់ថ្ងៃ ភ្ញៀវប្រុសស្រីជាច្រើននាក់ មានទាំងជនជាតិចិន និងជនជាតិខ្មែរចេញចូលផឹកសុីថែមទាំងលេងថ្នាំក្រវី ដែលជាប្រភេទខុសច្បាប់ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយនិងសំណូមពរដល់លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះផងជាពិសេសរក្សានៅពាកស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់និងករណីផ្សេងៗទៀត។  […]

លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តវារីផាសុខារាម

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី វេរប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត […]

នគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ.!

ព្រៃវែង៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”, ផ្សព្វផ្សាយពីបទល្មើសនានាដែលអាចនិងកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា, គ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្ដាលមកពីគ្រឿងញៀន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, បម្រើសេវាសាធារណៈ ជនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នេះជាជ្រុងមួយនៃការងាររបស់នគរបាលខេត្តព្រៃវែង បានចុះអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ

ឯកឧត្ដម ចាប វន្នី មន្ទីរព័ត៌មានខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា.!

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តកណ្ដាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដើម្បីដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរមតិយោបល និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី ក្រោមឱវាទជាច្រើនរូបផងដែរ។ ឯកឧត្ដម ចាប វន្នី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា ។ ឯកឧត្តមប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះ មន្ត្រី និង បុគ្គលិក […]

ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា លី សាម៉េត យកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៥២គ្រួសារដែរគ្រោះដោយទឹកជំនន់.!

កំពង់ស្ពឺ៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយប្រជាពលរដ្ឋ ១៥២គ្រួសារ ដែលស្ថិតនៅភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត បានថ្លែងថា តាមប្រសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន លោកនឹងបន្តចុះសួរសុខទុក្ខលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ២៥ រាជធានី-ខេត្ត។ អ្នកឧកញ៉ាបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយការនឹករឭក […]

អ្នកដែលចង់យកកូនខូចៗឲ្យសាសនាអប់រំត្រូវធ្វើតេស្តរកសារធាតុញៀន មុនពេលបំបួសជាព្រះសង្ឃ

ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានចុះធ្វើតេស្តរកសារធាតុញៀន ក្នុងពិធីបំបួសនាគ ១៩នាក់ នៅវត្តជ្រៃឧត្តម ហៅវត្តខ្លាលោត ស្ថិតក្នុងភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគុណស្រុកបាភ្នំ និងជាព្រះចៅអធិការវត្តជ្រះឧត្ដម ហៅវត្តខ្លាលោត បានស្នើសុំកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានគរបាលស្រុកបាភ្នំ ដើម្បីពិនិត្យរកសារធាតុញៀន កុលបុត្រ (នាគ) មុននឹងបំបួសជាព្រះសង្ឃ […]

ករណី.បា.ញ់.ស.ម្លា.ប់ ជនជាតិវៀតណាមសមត្ថកិច្ចឃាត់ខ្លួមនុស្ចំនួន(១១)នាក់យកទៅសាកសួរ.!

ជនដៃលដល់ដែល.បា.ញ់ ស ម្លា ប់ គេហេីយរត់ឡេីងឡានដេីម្បីជិះគេចខ្លួនកាលពីម្សិលមិញករណី.បា.ញ់.ស.ម្លា.ប់ ជនជាតិវៀតណាម : សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១១នាក់យកទៅសាកសួរ ភ្នំពេញ : កម្លាំងសមត្ថកិច្ចកំពុងឡោមព័ន្ធចាប់ក្រុមជនសង្ស័យដែល បា ញ់ .ស ម្លា ប់ ជនជាតិវៀតណាម កាលពីម្សិលមិញ នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។July 30 , 2023 […]

ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅក្នុងសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបើកដំណើរការយ៉ាងរលូន.!

ខេត្តកណ្ដាល:ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញហៅថាមាន់ជល់ក្នុងទូរទស្សន៍សព្វថ្ងៃយើងឃើញថារីកដោះដាដូចផ្សិតជាពិសេសក្នុងសង្កាត់សិត្បូ ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2023 ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាសោះ ស្ដែងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលសម្ដេចពុក បានមានប្រសាសន៍ ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបល្បែងស៊ីសងឲ្យខានតែបាន..តែជាក់ស្ដែងទីតាំងមួយកន្លែងនេះកំពុងតែដំណើរការប្រព្រឹត្តយ៉ាងរលូនដែលគ្មានខ្លាចក្រែងញញើតសមត្ថកិច្ចបន្តិចសោះ.!ប្រជាពលរដ្ឋបានសំណូមពរ ដល់សមត្ថកិច្ច ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាពិសេសលោកមេប៉ុស្តិ៍សិត្បូ សូមមេត្តាចុះត្រួតពិនិត្យទីតាំងមួយកន្លែងនេះផងទាន។ យើងខ្ញុំជាអ្នកសារព័ត៌មាន បានត្រឹមតែផ្ញើសារ ពីការសំណូមពររបស់ប្រជាពលរដ្ឋ ទៅដល់ថ្នាក់លើ ឬក៏អាជ្ញាធរដែនដីតែប៉ុណ្ណោះហើយរាល់ការផ្សាយទាំងអស់នេះគ្រាន់តែជាលក្ខណៈតិចទាន ក្នុងន័យស្ថាបនា គ្មានបំណងអ្វីក្រៅពី ឱ្យភូមិឃុំមានសុវត្ថិភាព.គឺកុំឱ្យមាន ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ ដូច្នេះ សូមសំណូមពរដល់ លោក […]

ពិតជាសាហាវខ្លាំងណាស់ ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់.!

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីកើតជម្លោះឈានដល់ផ្ទុះអាវុធ ហើយជនសង្ស័យគេចខ្លួនទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជាជនជាតិវៀតណាម មានជម្លោះគ្នា ហើយជនរងគ្រោះបានដើរចេញ ស្រាប់តែជនសង្ស័យដើរតាមពីក្រោយ រួចដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ លើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយជនសង្ស័យគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅ ពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុ។ជនសង្ស័យជិះរថយន្តម៉ាក ឡិចសុីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-5222 រត់គេចខ្លួន ត្រូវបានសមត្ថកិច្ច […]