Top News

ខេត្តត្បូងឃ្មុំ៖មហាជនបានលើកឡើងថា បច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសង គ្រប់ទីកន្លែង ឆ្នោតឡូតូនិងមាន់អនឡាញស្ថិតនៅ

ខេត្តត្បូងឃ្មុំ៖មហាជនបានលើកឡើងថា បច្ចុប្បន្ននេះ ទីតាំងល្បែងស៊ីសង គ្រប់ទីកន្លែង ឆ្នោតឡូតូនិងមាន់អនឡាញស្ថិតនៅ

ភូមិកណ្ដោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ម្ដុំផ្សារស្ទឹង ក្នុងហាងកាហ្វេ ជុំវិញផ្សារស្ទឹងកំពុងបើកដំណើរការ យ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ច បន្តិចសោះឡើយ? ទំនងទីតាំងឆ្នោតឡូតូនិងមាន់អនឡាញ ខាងលើនេះ អាចជាឆ្នាំងបាយរបស់(លោកលី សុភាលីន)និងលោកអធិការស្រុកពញាក្រែក ផងក៏មិនដឹងបានជាមិនហ៊ានបង្ក្រាប បានជាមិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារ របស់ឯកឧត្តម(នេត សាវឿន) និងសម្តេច(ក្រឡាហោមសខេង) ទុកឱ្យមន្ត្រីជំនាន់ក្រោយអនុវត្តច្បាប់នេះបន្តកាលពីប៉ុន្មានឆ្នាំមុន។
មហាជនខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ? ។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងឆ្នោតឡូតូនិងមាន់អនឡាញខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូនស្ថិតនៅក្នុងភូមិកណ្ដោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ (បែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងឆ្នោតឡូតូនិងមាន់អនឡាញខាងលើនេះអាចទំនងជាឆ្នាំងបាយ ដូចការលើកឡើងរបស់មហាជន ដោយ(លោកលីសុភាលីន)និងលោក បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។


មហាជនសំណូមពរដល់ឯកឧត្តម(ប៉ែនកុសល)អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកឧត្តមសេនីយ៍ទោល(ចិននីស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ)ពិសេសលោក(វរសេនីយ៍ឯកថាញ់សុខវ៉ាត)អធិការស្រុកពញាក្រែក មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។









Post a Comment

Previous Post Next Post