២) ក្រៅពីរងការចោទពីពលរដ្ឋអ្នកទិញដីថាបានវេចលុយជនរងគ្រោះរត់ទៅប្រទេសជប៉ុនទេ ទណ្ឌិត កាំង សេងលី ក៏ត្រូវបានដៃគូឈ្មោះ សុន ផល្លី ចោទថាបានលេបយកដីនិងលុយរបស់គាត់ដែរ។ ឈ្មោះ សុន ផល្លី អះអាងថាខ្លួនមានដី ចុះបញ្ជីរួចប្រាំក្បាលដី និងដីមិនទាន់ចុះបញ្ជីបីក្បាលដី។ ឈ្មោះ សុន ផល្លី អះអាងថាខ្លួនថែមទាំងបានវិនិយោគលុយរាប់សែនដុល្លារចូលហ៊ុនជាមួយទណ្ឌិត កាំង សេងលី តែត្រូវបានទណ្ឌិត កាំង សេងលី លាបពណ៌មួលបង្កាច់ថាខ្លួនជាមេការ ស៊ីប្រាក់ខែគ្មានភាគហ៊ុននិងលេបយកដីទាំងអស់។ ឈ្មោះ សុន ផល្លី អះអាងថាទណ្ឌិត កាំង សេងលី ប្តឹងរូបគាត់ចូលតុលាការចោទគាត់ថាបានលួចលក់ដី។ ឈ្មោះ សុន ផល្លី អះអាងថាទណ្ឌិត កាំង សេងលី បានក្លែងឯកសារភ័ស្តុតាងនិងផ្តល់សក្ខីកម្មភូតកុហកតុលាការ ដើម្បីមួលបង្កាច់ទម្លាក់កំហុសមកលើខ្លួន។
៣) ឈ្មោះ សេង ចន្ទ្រា អះអាងថាទណ្ឌិត កាំង សេងលី បានប្តឹងគាត់ចូលតុលាការពីបទលួចលក់ដីនិងកិបកេងលុយ។ ឈ្មោះ សេង ចន្ទ្រា អះអាងថាទណ្ឌិត កាំង សេងលី ក្លែងឯកសារភ័ស្តុតាងដើម្បីមួលបង្កាច់ទម្លាក់កំហុសលើលើរូបគាត់ ដូចជាប្រឌិតអង្គហេតុដែលមិនបានកើតឡើង បំប៉ោងសាច់ប្រាក់ ក្លែងបញ្ជីឈ្មោះអ្នកទិញដី និងប្តូរ កាលបរិច្ឆេទនៃការធ្វើដំណើររបស់ខ្លួនផ្ទុយពីព័ត៌មាននៅលើលិខិតឆ្លងដែនជាដើម។ ឈ្មោះ សេង ចន្ទ្រា អះអាងផងដែរថាទណ្ឌិត កាំង សេងលី បានសម្លុតសាក្សីឲ្យផ្តល់សក្ខីកម្មភូតកុហក តុលាការក្នុងចេតនាបំភាន់តុលាការឲ្យយល់ច្រឡំដើម្បីឲ្យគាត់ជាប់ទោស។
៤) ឈ្មោះ សុន ផល្លី, សេង ចន្ទ្រា, និង កាំង ម៉េងសុង ដែលជាជនត្រូវចោទនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះវិហារ អះអាងខ្លួនរងការចោទប្រកាន់ដោយសារលោក អ៊ូ រ៉ាស៊ី រដ្ឋលេខាក្រសួងយុត្តិធម៌ ជាអ្នកបង្ក ដ្បិតជនត្រូចចោទឈ្មោះ សុន ផល្លី និង សេង ចន្ទ្រា បានពឹងលោក អ៊ូ រ៉ាស៊ី ឲ្យជួយ អន្តរាគមន៍ករណីនេះប៉ុន្តែត្រូវបានលោក អ៊ូ រ៉ាស៊ី ធ្វើឲ្យបរាជ័យនិងគេចវេសមិនទទួលខុសត្រូវ។ លោក កាំង ម៉េងសុង អះអាងថាខ្លួន មិនរងបណ្តឹងទេហើយក៏គ្មានជាប់ពាក់ព័ន្ធនឹងការលក់ដីនោះដែរតែបានក្លាយជាជនត្រូវចោទ។ ឈ្មោះ សុន ផល្លី អះអាងថាលោក អ៊ូ រ៉ាស៊ី បានធ្វើឲ្យខ្លួនថ្លោះសិទ្ធិនិងខូចខាតផលប្រយោជន៍ ក្នុងសំណុំរឿងផ្សេងទៀតចំនួនប្រាំពីរ សំណុំរឿង ដែលលោក អ៊ូ រ៉ាស៊ី ឆបោកយកលុយពីខ្លួន អស់រាប់ម៉ឺនដុល្លារ។
៥) ឈ្មោះ សុន ផល្លី អះអាងថាខ្លួនមិនបានប្តឹងបរិហារបង្កាច់កេរ្តិ៍លើឈ្មោះ កាំង សេងលី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨៣ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ របស់អយ្យការ អមសាលាដំបូងខេត្តព្រះវិហារទេ ហើយខ្លួនក៏មិនបានប្តឹងបរិហារបង្កាច់កេរ្តិ៍លើឈ្មោះ សុខ សំណាង និង គួក យ៉ាដា ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៣ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២១ ដែរ ដ្បិតនៅចំពោះមុខតំណាងអយ្យការនិងនៅចំពោះមុខយុត្តាធិការជំនុំជម្រះឈ្មោះ សុខ សំណាង និងឈ្មោះ គួក យ៉ាដា បានសារភាពថាខ្លួនពិតជាបានយកសម្ភារៈនិង ឯកសារចេញពីការិយាល័យក្រុមហ៊ុនដូចខ្លឹមសារនៃពាក្យបណ្តឹងរបស់ឈ្មោះ សុន ផល្លី មែន ប៉ុន្តែការសម្រេចតម្កល់រឿងទុកឥតចាត់ការជាឆន្ទានិសិទ្ធិរបស់តំណាងអយ្យការ។ ឈ្មោះ សុន ផល្លី អះអាងថាខ្លួនមិនបានប្រឌិតអង្គហេតុនិងភ័ស្តុតាងដើម្បីមួលបង្កាច់ឈ្មោះ កាំង សេងលី, ឈ្មោះ សុខ សំណាង, និងឈ្មោះ គួក យ៉ាដា ឡើយ គឺខ្លួនប្តឹងបុគ្គលទាំងបីនេះដោយផ្អែកលើអង្គហេតុ ត្រឹមត្រូវមានភ័ស្តុតាងនិង សាក្សី ហើយខ្លួនមិនបានផ្តល់សក្ខីកម្មភូតកុហកទេ។
៦) ឈ្មោះ សុន ផល្លី, សេង ចន្ទ្រា, និង កាំង ម៉េងសុង សូមអំពាវនាវឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ របស់សាលាដំបូង ខេត្តព្រះវិហារដើម្បីផ្តល់យុត្តិធម៌ ដល់ពួកគាត់។ ឈ្មោះ សុន ផល្លី សូមអំពាវនាវឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ មេត្តាពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨៣ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ និងចេញអធិបញ្ជាបង្គាប់ឲ្យឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារចោទប្រកាន់ទណ្ឌិត កាំង សេងលី និងបក្សពួកឈ្មោះ ពេជ សូឡា ពីបទរំលោភលើទំនុកចិត្តលេបយកដីរបស់ឈ្មោះ សុន ផល្លី។ ឈ្មោះ សុន ផល្លី ក៏អំពាវនាវឲ្យសាលាដំបូងខេត្តព្រះវិហារសម្រេចឲ្យខ្លួនរួចផុតពីបទចោទ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៤៦ ចុះ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣, សំណុំរឿងព្រហ្មទណ្ឌលេខ ២៥៦ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣, និងសំណុំរឿង ព្រហ្មទណ្ឌលេខ ៣៨៤ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តព្រះវិហារ ដ្បិតខ្លួនមិនបានប្តឹងបរិហារ បង្កាច់កេរ្តិ៍ឈ្មោះ កាំង សេងលី, សុខ សំណាង និង គួក យ៉ាដា ដោយភុតកុហកតុលាការទេ។ ចំណែកជនរងគ្រោះដែលបានទិញដីពីក្រុមហ៊ុន យូតា ណាយូមី ស៊ូតា របស់ទណ្ឌិត កាំង សេងលី ក៏សូមស្នើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យពាក្យបណ្តឹងរបស់ពួកគាត់ដែលបានដាក់ចូល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកាលពីដើមខែ មេសា ឆ្នាំ២០២៥ និងចាត់ការលើជនឆបោក កាំង សេងលី ដោយម៉ឺងម៉ាត់។
Post a Comment