ស្រុកស្រីសន្ធរ:បទល្មេីល្បែងស៊ីសងកន្ទុយលេខឆ្នោតឡូតូមាន់ជល់តាមអនឡាញនៅតែបន្តសកម្មភាពឥតឈប់ឈរ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ទង្វើបែបនេះធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាមន្ត្រីសមត្ថកិច្ច ពុករលួយ ក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបព្រោះជាចំណូលចិញ្ចឹមឆ្នាំងបាយរបស់ពួកគាត់ !ផ្ទុយទៅវិញបើមន្ត្រីជំនាញហ៊ានចាប់នោះក្រុមអ្នកបើកល្បែងស៊ីសងទាំងនោះនិងគំរាមដកតួនាទីមន្ត្រីជំនាញជាមិនខាន។
យោងតាមប្រភពច្បាស់ការពីរប្រជាពលរដ្ឋបានឱ្យដឹងថាម្ចាស់ទីតាំងរបស់ពួកគាត់(ឈ្មោះអាខ្លា)គាត់បានបង់លុយឲ្យមន្ត្រីជំនាញរួចស្រេចបាច់អស់ហើយទើបបានហ៊ានបើកដោយសារសហការជាមួយសមត្ថកិច្ចមូលដ្ឋានទើបបានដំណើរការយ៉ាងរលូនមកដល់សព្វថ្ងៃ។
ជាក់ស្ដែងល្បែងស៊ីសងនិងបទល្មើសផ្សេងៗ បានចរាចរណ៍ខុសច្បាប់ជាច្រើនកន្លែងនៅក្នុងស្រុកស្រីសន្ធរ បើកដំណើរការយ៉ាងអនាធិបតេយ្យពុំឃើញមានអាជ្ញាធរនិងសមត្ថកិច្ចជំនាញនៅមូលដ្ឋានទប់ស្កាត់បង្ក្រាបសោះឡើយ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មាន(គេហទំព័រ.សន្តិភាពពិតថា.! )ពាក់ព័ន្ធនិង ល្បែងស៊ីសងក្នុងមូលដ្ឋានក្នុងស្រុកស្រីសន្ធរជាពិសេសនៅក្នុងផ្សារព្រែកពោធិ៍ ត្រូវបានប្រជាពលរដ្ឋរិះគន់និងសួរថាតើម្ចាស់ទីតាំង(ឈ្មោះអាខ្លា)បង់លុយឱ្យសមត្ថកិច្ចតើចូលជាថវិកាជាតិឬចូលហោប៉ាវមន្ត្រីមូដ្ឋាន.? ក្រុមការងារយើងបានថតផ្តិតយករូបភាជាច្រើនកន្លែងដែលលេងល្បែងស៊ីសងហូរកញ្ជ្រាវលាន់ស្នូរលឺពេញភូមិ ពេញឃុំ ពេញស្រុក ជាពិសេសក្នុងផ្សារព្រែកពោធិ៍ សារព័ត៌មានយើងបានរាយការណ៍ជូនតែមន្ត្រីសមត្ថកិច្ចនៅតំបន់នោះតែធ្វើព្រងើយកន្តើយហាក់ដូចមិនមានរឿងអ្វី.!
ដូច្នេះប្រជាពលរដ្ធសំណូមពរដល់ ឯកឧត្ដម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកស្នងការ ឯកឧត្តមហេងវុទ្ធី ជាពិសេសលោកអភិបាលស្រុកស្រីសន្ធរ លោក ប៊ីន ឡាដា សូមមេត្តាចាត់វិធានការបង្ក្រាបឬទប់ស្កាត់អោយបានរាល់ល្បែងស៊ីសងខុសច្បាប់ ក្នុង ស្រុកស្រីសន្ធរ ព្រោះអីគ្មានមន្ត្រីមានឆន្ទៈទប់ស្កាត់បទល្មើសនិងបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបានឡើយដោយសារមន្ត្រីទាំងនោះបានទទួលលាភសក្ការៈពីទីតាំងល្បែងស៊ីសងទាំងអស់នោះផងក៏មិនដឹងបានជាមិនហ៊ានបង្ក្រាប។
Post a Comment