ភ្នំពេញ÷រថយន្តស៊េរីទំនើបពីរគ្រឿងបើកបុកគ្នាពេញទំហឹងត្រង់ផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២២:០០ស្ថិតក្នុងបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត ssangyong ពណ៌កណ្ដុរប្រមេះមួយគ្រឿង ដែរមានស្លាកលេខ2BL-8724 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តស៊េរីទំនើប អាផាត ពណ៌សមួយគ្រឿងដែលមានស្លាកលេខ កម្ពុជា ASDFGHJ បើកបរដោយបុរសម្នាក់និងរួមដំណើរដោយជនជាតិចិនមានគ្នាបួនទៅប្រាំនាក់ទៀតនៅក្នុងរថយន្ត ធ្វើដំណើរមកដល់ផ្លូវR8 ទិសដៅពីត្បូងទៅជើងបានបុកពេញទំហឹងចំផ្នែកខាងមុខនៃរថយន្ត ssangyong បណ្ដាលឲ្យរថយន្តssangyong រងការខូចខាត មួយកំណត់ផ្នែកខាងមុខ ចំណែកឯរថយន្តអាផាត រងការខូចខាតធ្លាក់កាងខ្ទេចមួយកំណាត់ខាងមុខដូចគ្នា។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងរាយការណ៍ទៅកាន់ជំនាញចរាចរណ៍ដើម្បីមកធ្វើការវាស់វែងយករថយន្តទាំងពីរយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕