នគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ.!

ព្រៃវែង៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”, ផ្សព្វផ្សាយពីបទល្មើសនានាដែលអាចនិងកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា, គ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្ដាលមកពីគ្រឿងញៀន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, បម្រើសេវាសាធារណៈ ជនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នេះជាជ្រុងមួយនៃការងាររបស់នគរបាលខេត្តព្រៃវែង បានចុះអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ

យុវជនម្នាក់ជិះម៉ូតូឌុបនារីស្រស់ស្អាត២នាក់លឿនពេក វ៉ាក់ចាប់ហ្វ្រាំងបោកដួល រថយន្តកុងតឺន័រកិនស្លាប់.!

យុវជនម្នាក់ជិះម៉ូតូឌុបនារី២នាក់លឿន វ៉ាក់អើចាប់ហ្វ្រាំងបោកដួល រថយន្តកមងតឺម័រកិនស្លាប់ទាំងបីនាក់នៅស្តុប 24 ម៉ោង សែនសុខ ហេតុការណ៏នេះកើតឡើងកាពីវេលាម៉ោង១២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី ២២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុច កណ្ដាលស្តុប 24 ម៉ោងតាមបណ្តោយ ផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្មេងស្រីទាំងពីរនាក់ទីមួយមានឈ្មោះម៉ីម៉ី ទីពីរមានឈ្មោះស្រីភា ចំណែកឯយុវជនម្នាក់ទៀតមានឈ្មោះ សំណាង អាយុ១៩ឆ្នាំ។អ្នកទាំងបីជិះម៉ូតូឌុបគ្នាម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KG.7491 ។

លោកស្រីចៅសង្កាត់តាក្ដុលចុះរៀបសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២ និងបណ្តោយផ្លូវ១១៥.!

នៅថ្ងែច័ន្ទ ៥កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកស្រីចៅសង្កាត់តាក្តុល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាក្តុល រួមទាំងកម្លាំងប្រជាការពារភូមិ បានចុះរៀបសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២ និងបណ្តោយផ្លូវ១១៥ ។ គួរបញ្ជាក់ផងដែរថា តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទឹកដីសង្កាត់តាក្តុល សង្កេតឃើញបងប្អូនដែលលក់កូនឈើ និងផ្កាចម្រុះគ្រប់ប្រភេទ លោកបានសហការដាក់តាំងលក់ដោយមានសណ្តាប់ធ្នាប់ល្អ ដែលមើលទៅឃើញតាមផ្លូវស្រឡះល្អ និងសម្រស់ការូឡាដែលរដ្ឋបាលខេត្តលោកធ្វើសម្រាប់បងប្អូនដើរថ្មើរជើង។ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលសង្កាត់តាក្តុលនិងលោកនាយប៉ុស្តិ៍តាក្តុល ដែលយកចិត្តទុកដាក់ដល់សណ្តាប់ធ្នាប់ បរិស្ថានស្អាតក្នុងមូលដ្ឋាន សាកសម តាក្តុល ទទួលបានជ័យលាភីលេខ ១ ប្រចាំខេត្ត-ក្រុង។

បើកបរម៉ូតូលឿន ទាំងមេឃកំពុងភ្លៀង លុះដល់ចំណុចផ្លូវកោងចាប់ហ្វ្រាំងបោកដួលបែកក្បាលស្លាប់នៅនឹងកន្លែង

ខេត្តព្រៃវែង៖ បុរសម្នាក់ បានដួលម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ទាំងស្ថានភាពមេឃកំពុងធ្លាប់ភ្លៀង លុះដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង ពិនិត្យសាកសព និងកន្លែងហេតុ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៣១២ B ក្រាលកៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សពមានឈ្មោះ សួង សង្ហៃ ភេទប្រុស អាយុ […]

ឯកឧត្ដម ចាប វន្នី មន្ទីរព័ត៌មានខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា.!

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តកណ្ដាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដើម្បីដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរមតិយោបល និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី ក្រោមឱវាទជាច្រើនរូបផងដែរ។ ឯកឧត្ដម ចាប វន្នី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា ។ ឯកឧត្តមប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះ មន្ត្រី និង បុគ្គលិក […]

ដល់ពេលសន្យាហើយ តែក្រុមហ៊ុនទេពអប្សរ មិនព្រមសងលុយទៅអតិថិជននោះទេ”

ភ្នំពេញ ÷អតិថិជនរបស់ក្រុមហ៊ុន ទេពអប្សរ ដែលបានដាក់ប្រាក់តម្កល់នៅក្រុមហ៊ុន ទេពអប្សរ ម្នាក់បានបើធ្វើការអំពាវនាវស្នើសុំដល់ម្ចាស់ក្រុមហ៊ុន មេត្តាជួយប្រគល់សាច់ប្រាក់ មកវិញតាមការសន្យា។ យោងតាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា អតិថិជនម្នាក់បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ទេពអប្សរ ជួយប្រគល់សាច់ប្រាក់ជូនដល់រូបគាត់វិញ ដូចដែលបានសន្យាក្នុងលិខិតជូនដំណឹងនៃការប្រគល់ប្រាក់របស់ក្រុមហ៊ុន ទេពអប្សរ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។ ដោយលិខិតជូនដំណឹងនៃការប្រគល់ប្រាក់របស់ក្រុមហ៊ុន ទេពអប្សរ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន ទេពអប្សរ នឹងបង់ប្រាក់ចំនួន ២មុឺនដុល្លារ (20000$) អោយទៅអតិថិជនរបស់ខ្លួន នៅក្នុងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តែផ្ទុយទៅវិញក្រុមហ៊ុន ទេពអប្សរ ខាងលើនេះ […]

បុរសម្នាក់ខណៈជិះម៉ូតូភ្លេចខ្លួនត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងបុកពីក្រោយរងរបួសធ្ងន់.!

ភ្នំពេញៈបុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមមិនបានប្រយ័ត្នភ្លេចខ្លួនត្រូវបានរថយន្តលួចស៊ីសRX 200t ពណ៌កណ្ដុរប្រមេះដែលមានផ្លាកលេខភ្នំពេញ-2BL 1809 បុកពីក្រោយពេញទំហឹងនៅត្រង់ចំណុច វត្តកៀនឃ្លាំង ករណីចរាចរណ៍ខាងលើនេះបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:០០និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ(6A) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ បុរសជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-1HA 2462ធ្វើដំណើរ ស្របទិសគ្នាត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទេចផែ្នកខាងក្រោយ សមត្ថកិច្ចមកដល់ចំណុចកើតហេតុវាស់និងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ទាក់ទងករណីកាប់ប្លន់យកម៉ូតូ ។

ជនសង្ស័យ០៤នាក់១-ឈ្មោះ អ៉ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។៣-ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។៤-ឈ្មោះ យិន […]

ការពិតអញ្ចឹងសោះករណីប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាទៅដុតបំផ្លាញទីស្នាក់ការរបស់មន្ត្រីបរិស្ថាន.!

ខេត្តក្រចេះ កាលវេលាម៉ោង9:00និង15 នាទីព្រឹកថ្ងៃទី 05 ខែសីហា ឆ្នាំ 2023 ករណីនេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដែលប្រជាពលរដ្ឋឈានទៅដល់ការប្រើហិង្សាដុតបំផ្លាញ ស្នាក់ការមន្ត្រីបរិស្ថាន នៅ ភូមិរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋ រួមគ្នាបាតុកម្មដុតបំផ្លាញស្នាក់ការរបស់មន្ត្រីបរិស្ថានចោលនៅភូមិរលួសមានជ័យ ស្រុកសំបូរ ដឹងមូលហេតុហើយដែលប្រជាពលរដ្ឋខឹងសង្វាររហូតឈានទៅប្រើអំពើហិង្សាគឺដោយសារមន្ត្រីបរិស្ថានចាប់រថយន្តរបស់ ប្រជាពលរដ្ឋ សង្ស័យមានភាពមិនប្រក្រតី (ល)នឹង(ល)។ ប្រជាពលរដ្ឋសំដែងការមិនពេញចិតទៅលើទង្វើមន្ត្រីបរិស្ថានខាងលើតនេះទើបបាននាំគ្នាទៅបាត់ទុកម្មដុតបំផ្លាញនៅស្នាក់ការរបស់មន្ត្រីបរិស្ថាន នោះឲ្យឆេះតិចគ្មានសល់។ ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់អង្គភាពសារព័ត៌មាន គេហទំព័រ សន្តិភាពពិត ថាមន្ត្រីបរិស្ថាននៅទីនោះធ្វើបាបប្រជាពលរដ្ឋខ្លាំងណាស់អញ្ចឹងហើយទើបប្រជាពលរដ្ឋមានចិត្តខឹងសង្វារឈានទៅដល់ប្រើអំពើហិង្សាដុតបំផ្លាញទីស្នាក់ការរបស់មន្ត្រីបរិស្ថាននោះដោយសារមូលហេតុ ចង់រស់តែឯងមិនឱ្យប្រជាពលរដ្ឋរស់ផងទេ៕

ជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីបាញ់ជនជាតិវៀតណាមម្នាក់ស្លាប់ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅតុលាការ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ភ្នំពេញ ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាបបានជាបន្ដបន្ទាប់ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ក្នុងនោះជនជាតិវៀតណាម៩នាក់ ខ្មែរម្នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិ វៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់ទាំងកណ្ដាលថ្ងៃ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ។ ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គួរជម្របថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០១៖៣០នាទីថ្ងៃរសៀល មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់រថយន្តមួយគ្រឿង […]