វេរសេនីយ៍ត្រី ម៉ែន មូលី បានដឹកនាំកម្លាំងយកកូនឈើប្រណិត ចំនួន ១៥០ ដើមទៅដាំក្នុងវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​.!

លោកវរសេនីយ៍ត្រី ម៉ែន មូលីនៅវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ឃុំបួរ ខេត្តបាត់ដំបង


មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ដឹកនាំកងកម្លាំង សហការជាមួយ អាជ្ញាធរមូលដ្ឋាន ឃុំបួរ ដាំកូនឈើប្រណិត នៅវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​


បាត់ដំបង រសៀល ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍​ ឆ្នាំថោះ បញ្ចសក័ ព.ស.២៥៦៧ កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣​ ដឹកនាំកងកម្លាំង សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឃុំបួរ, គណៈកម្មការអាចារ្យវត្ត និងព្រះគ្រូចៅអធិការវត្តសត្តគីរី បានចូលរួមដាំកូនឈើប្រណិត ចំនួន ១៥០ដើម នៅក្នុងបរិវេណវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ​ សិ្ថតនៅក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី ម៉ែន មូលី បានបញ្ជាក់ប្រាប់ថា កូនឈើប្រណិតទាំងអស់នេះបានមកពីការជួយឧបត្ថម្ភពី លោកស្រី សុខ លី និងស្វាមី ម្ចាស់ភពវាំងឬស្សី លក់កូនឈើគ្រប់ប្រភេទ ស្រុកបវេល​ ខេត្តបាត់ដំបង ហើយ​ការដាំដុះកូនឈើនេះគឺដើម្បីបានជាម្លប់សម្រាប់វត្ត និងអោយបងប្អូនកូនចៅជំនាន់ក្រោយបានស្គាល់នូវឈើប្រណិតរបស់ខ្មែរយើង៕

Leave a Reply

Your email address will not be published. Required fields are marked *