វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ.!

នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប លោក ម៉ប់ ស៊ីនួន បានបង្ហាញថា សម្រាប់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យទាំងក្នុងវិទ្យាស្ថាន បានត្រៀមខ្លួនជាស្រេចសម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ទៅតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិទី៧ ចាប់ពីកំរិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិតមួយដោយមិនគិតថ្លៃ។ ថ្លែងនៅថ្ងៃទី១១ ខែកញ្ញានេះ លោក ម៉ប់ ស៊ីនួន បានឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានកំពុងផ្តល់ការបណ្ដុះបណ្ដាល ៦កម្រិត ស្របតាមក្របខណ្ឌគុណវុឌ្ឍជាតិ ចាប់ពីថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ(វគ្គខ្លី) រហូតដល់ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យា/វិស្វករ លើជំនាញបច្ចេកទេសក្នុង វិស័យអទិភាព៤ គឺវិស័យសំណង់ វិស័យមេកានិក វិស័យអគ្គិ សនី និងវិស័យធុរៈកិច្ច និងបច្ចេកវិទ្យាព័ត៌មាននិងវិទ្យាសាស្ត្រ […]