បិទអាធំអាតូចបើករីករាលដាដូចផ្សិតក្នុងទឹកដីខណ្ឌចំការមនដដែលទីតាំងមួយកន្លែងបើកទទួលភ្ញៀវអោយចូលលេងថ្នាំក្រវីយ៉ាងរំភើយហាក់មិនខ្លាចសមត្ថកិច្ច”

ភ្នំពេញះ ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានយើងខ្ញុំទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលមានទីតាំងមួយកន្លែងយីហោ K9 ជ្រកក្រោមស្លាកយីហោ ក្លាសសុីក ហ៊ែរសាឡន បើកទទួលភ្ញៀវ ប្រុសស្រីចូលផឹកសុីនិងបង្កប់មានថ្នាំក្រវីខុសច្បាប់ ហាក់មិនខ្លាចញញើតសមត្ថកិច្ច ដែលទីតាំងខាងលើស្ថិតនៅក្រោយផ្សារចិន ខាងត្បូងវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរាល់ថ្ងៃ ភ្ញៀវប្រុសស្រីជាច្រើននាក់ មានទាំងជនជាតិចិន និងជនជាតិខ្មែរចេញចូលផឹកសុីថែមទាំងលេងថ្នាំក្រវី ដែលជាប្រភេទខុសច្បាប់ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយនិងសំណូមពរដល់លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះផងជាពិសេសរក្សានៅពាកស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់និងករណីផ្សេងៗទៀត។ […]