សូមបើកបរដោយការប្រុងប្រយ័ត្ន! មនុស្ស ៤នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីអ្នកបើកបរមានការធ្វេសប្រហែស.!

ខេត្តព្រៃវែង៖ មនុស្ស ៤នាក់ បានរងរបួស ក្នុងករណីគ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ បណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ ធ្វើវាស់វែង និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤ និង ៤៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្តៀង លើផ្លូវ៣១៣ ស្ថិតក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Ct100 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង.1F-4069 […]