ក្រសួងព័ត៌មានកម្ពុជា​និងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងពង្រីកលើកិច្ចសហប្រតិបត្តិការព័ត៌មាននិងការផ្សព្វផ្សាយ

ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងអំឡុងនៃជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង​ (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនសមភាគីវៀតណាមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការព័ត៌មាន និងការពង្រឹងគុណភាព សារព័ត៌មាន​ ព្រោះព័ត៌មានដើរតូនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ […]

វេរសេនីយ៍ត្រី ម៉ែន មូលី បានដឹកនាំកម្លាំងយកកូនឈើប្រណិត ចំនួន ១៥០ ដើមទៅដាំក្នុងវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​.!

លោកវរសេនីយ៍ត្រី ម៉ែន មូលីនៅវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ឃុំបួរ ខេត្តបាត់ដំបង មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ដឹកនាំកងកម្លាំង សហការជាមួយ អាជ្ញាធរមូលដ្ឋាន ឃុំបួរ ដាំកូនឈើប្រណិត នៅវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ បាត់ដំបង រសៀល ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍​ ឆ្នាំថោះ បញ្ចសក័ ព.ស.២៥៦៧ កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ […]

សូមបើកបរដោយការប្រុងប្រយ័ត្ន! មនុស្ស ៤នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីអ្នកបើកបរមានការធ្វេសប្រហែស.!

ខេត្តព្រៃវែង៖ មនុស្ស ៤នាក់ បានរងរបួស ក្នុងករណីគ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ បណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ ធ្វើវាស់វែង និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤ និង ៤៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្តៀង លើផ្លូវ៣១៣ ស្ថិតក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Ct100 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង.1F-4069 […]

លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តវារីផាសុខារាម

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី វេរប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត […]

នគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ.!

ព្រៃវែង៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”, ផ្សព្វផ្សាយពីបទល្មើសនានាដែលអាចនិងកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា, គ្រោះថ្នាក់ និងផលប៉ះពាល់ដែលបណ្ដាលមកពីគ្រឿងញៀន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, បម្រើសេវាសាធារណៈ ជនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋតាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នេះជាជ្រុងមួយនៃការងាររបស់នគរបាលខេត្តព្រៃវែង បានចុះអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ

បើកបរម៉ូតូលឿន ទាំងមេឃកំពុងភ្លៀង លុះដល់ចំណុចផ្លូវកោងចាប់ហ្វ្រាំងបោកដួលបែកក្បាលស្លាប់នៅនឹងកន្លែង

ខេត្តព្រៃវែង៖ បុរសម្នាក់ បានដួលម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ទាំងស្ថានភាពមេឃកំពុងធ្លាប់ភ្លៀង លុះដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង ពិនិត្យសាកសព និងកន្លែងហេតុ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៣១២ B ក្រាលកៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សពមានឈ្មោះ សួង សង្ហៃ ភេទប្រុស អាយុ […]

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ទាក់ទងករណីកាប់ប្លន់យកម៉ូតូ ។

ជនសង្ស័យ០៤នាក់១-ឈ្មោះ អ៉ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។៣-ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។៤-ឈ្មោះ យិន […]

ជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីបាញ់ជនជាតិវៀតណាមម្នាក់ស្លាប់ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅតុលាការ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ភ្នំពេញ ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាបបានជាបន្ដបន្ទាប់ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ក្នុងនោះជនជាតិវៀតណាម៩នាក់ ខ្មែរម្នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិ វៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់ទាំងកណ្ដាលថ្ងៃ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ។ ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គួរជម្របថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០១៖៣០នាទីថ្ងៃរសៀល មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់រថយន្តមួយគ្រឿង […]

ករណី.បា.ញ់.ស.ម្លា.ប់ ជនជាតិវៀតណាមសមត្ថកិច្ចឃាត់ខ្លួមនុស្ចំនួន(១១)នាក់យកទៅសាកសួរ.!

ជនដៃលដល់ដែល.បា.ញ់ ស ម្លា ប់ គេហេីយរត់ឡេីងឡានដេីម្បីជិះគេចខ្លួនកាលពីម្សិលមិញករណី.បា.ញ់.ស.ម្លា.ប់ ជនជាតិវៀតណាម : សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១១នាក់យកទៅសាកសួរ ភ្នំពេញ : កម្លាំងសមត្ថកិច្ចកំពុងឡោមព័ន្ធចាប់ក្រុមជនសង្ស័យដែល បា ញ់ .ស ម្លា ប់ ជនជាតិវៀតណាម កាលពីម្សិលមិញ នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។July 30 , 2023 […]

គ្រូពេទ្យស្ម័គ្រចិត្តម្នាក់ដែលខ្ញុំបាទធ្លាប់ស្គាល់គាត់អំឡុងពេល covid 19 ឥឡូវត្រូវបានបាត់បង់អយុតហើយ.!

បងប្អូនដែលធ្លាប់បានឆ្លងកាត់សម័យកាលកូវីដពិតជាបានស្គាល់លោកគ្រូពេទ្យ ប៉ាត់ ធារ៉ា ជាគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី នាសម័យកូវីត- 19 ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ដោយមិនគិតពីការនឿយហត់ លះបង់ទាំងកំលាំហកាយ កំលាំងចិត្ត ដើម្បីប្រជាជនរួចផុតពី ការឆ្លងរីករាលដាល ដោយជំងឺកាចសាហាវនេះ ពេលដែល ប្រទេសជាតិយើង បានរួចផុត ធូស្រាល ជំងឺ COVID -19 ឥលូវនេះគ្រួសាររបស់គាត់មានទុក្ខ ជាទំងន់ដោយលោកគ្រូពេទ្យប៉ាត់ ធារ៉ា បានទទួល មរណះភាព នៅថ្ងៃ ទី 26ខែ 07ឆ្នាំ2023 ដោយជំងឺ បស្សល់ទុកកូនស្រី តូចៗ ចំនួន៣នាក់ […]