ក្រសួងព័ត៌មានកម្ពុជា​និងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងពង្រីកលើកិច្ចសហប្រតិបត្តិការព័ត៌មាននិងការផ្សព្វផ្សាយ

ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងអំឡុងនៃជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង​ (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនសមភាគីវៀតណាមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការព័ត៌មាន និងការពង្រឹងគុណភាព សារព័ត៌មាន​ ព្រោះព័ត៌មានដើរតូនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ […]

តាចាស់ម្នាក់អង្គុយក្នុងផ្ទះយកចម្ពាមកៅស៊ូគ្រាប់កង់បាញ់ទៅលើក្មួយស្រីម្នាក់បណ្តាលឱ្យរងរបួសក្រោមភ្នែកខាងឆ្វេង”

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់យកចម្ពាមកៅស៊ូប្រើគ្រាប់កង់បាញ់ទៅលើកុមារីម្នាក់ចំផ្ទៃមុខ ខណៈដែលរូបនាងកំពុងលេងជាមួយក្មេងៗដទៃទៀត ហេតុការណ៍បង្កអោយការភ្ញាក់ផ្អើលនាវេលាម៉ោង០៦ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ចំណែកកុមារីរងគ្រោះមានអាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ ។ ក្រោយកើតហេតុ អាណាព្យាបាលរបស់កុមារីខាងលើបានរាយការណ៍និងដាក់ពាក្យបណ្តឹងទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ.!

នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប លោក ម៉ប់ ស៊ីនួន បានបង្ហាញថា សម្រាប់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យទាំងក្នុងវិទ្យាស្ថាន បានត្រៀមខ្លួនជាស្រេចសម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ទៅតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិទី៧ ចាប់ពីកំរិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិតមួយដោយមិនគិតថ្លៃ។ ថ្លែងនៅថ្ងៃទី១១ ខែកញ្ញានេះ លោក ម៉ប់ ស៊ីនួន បានឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានកំពុងផ្តល់ការបណ្ដុះបណ្ដាល ៦កម្រិត ស្របតាមក្របខណ្ឌគុណវុឌ្ឍជាតិ ចាប់ពីថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ(វគ្គខ្លី) រហូតដល់ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យា/វិស្វករ លើជំនាញបច្ចេកទេសក្នុង វិស័យអទិភាព៤ គឺវិស័យសំណង់ វិស័យមេកានិក វិស័យអគ្គិ សនី និងវិស័យធុរៈកិច្ច និងបច្ចេកវិទ្យាព័ត៌មាននិងវិទ្យាសាស្ត្រ […]

ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារនៅស្រុកលំផាត់.!

នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ស្មើ២ភូមិ គឺភូមិលំផាត់ និងភូមិដីឡូស្ថិតនៅស្រុកលំផាត់ខេត្តរតនគិរី នឹងក៏មានការអញ្ជើញចូលរួមពី លោក នូ ថេរ អភិបាលស្រុកលំផាត់និងមន្រ្តីរាជការសាលាស្រុក និងលោកមេឃុំ មេភូមិផងដែរ។ ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តមបានមានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមថែរក្សាសុខភាពអោយបានល្អ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច។ ឯកឧត្តម បន្ថែមថា បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត […]

បិទអាធំអាតូចបើករីករាលដាដូចផ្សិតក្នុងទឹកដីខណ្ឌចំការមនដដែលទីតាំងមួយកន្លែងបើកទទួលភ្ញៀវអោយចូលលេងថ្នាំក្រវីយ៉ាងរំភើយហាក់មិនខ្លាចសមត្ថកិច្ច”

ភ្នំពេញះ ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានយើងខ្ញុំទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលមានទីតាំងមួយកន្លែងយីហោ K9 ជ្រកក្រោមស្លាកយីហោ ក្លាសសុីក ហ៊ែរសាឡន បើកទទួលភ្ញៀវ ប្រុសស្រីចូលផឹកសុីនិងបង្កប់មានថ្នាំក្រវីខុសច្បាប់ ហាក់មិនខ្លាចញញើតសមត្ថកិច្ច ដែលទីតាំងខាងលើស្ថិតនៅក្រោយផ្សារចិន ខាងត្បូងវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។  ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរាល់ថ្ងៃ ភ្ញៀវប្រុសស្រីជាច្រើននាក់ មានទាំងជនជាតិចិន និងជនជាតិខ្មែរចេញចូលផឹកសុីថែមទាំងលេងថ្នាំក្រវី ដែលជាប្រភេទខុសច្បាប់ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយនិងសំណូមពរដល់លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះផងជាពិសេសរក្សានៅពាកស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់និងករណីផ្សេងៗទៀត។  […]

សូម លោក ឈួន សោភា និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មេត្តាផ្តល់ភាពយុត្តិធម៌ ជូនលោក និងផ្តល់រថយន្តជូនលោកវិញ ខណៈដែលរូបលោកបង់លុយជូនរៀងរាល់ខែ “

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ដែលជាអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់ រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័តតំបន់ប្រាំ ដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់មានឈ្មោះថា” បង នាគ ”ដោយដឹកពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវ ដូចជា (ស្វាយស៊ីសូផុន ព្រនេតព្រះ ស្រុកក្រឡាញ់ និង ខេត្តសៀមរាប) ជាដើម បានរៀបរាប់ទាំងទឹកភ្នែករហាមប្រាប់បណ្ដាញសារព័ត៌មាន ទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯង ទៅដាក់បញ្ចាំនៅធនាគារ ដើម្បី​យកប្រាក់មក​ទិញរថយន្តស៊ីឈ្នួលដឹកទំនិញ អស់រយៈពេលបីខែមកហើយ ដោយបានបង់ លុយ ជូន គយចល័យតំបន់៥ ក្នុងមួយខែ (១០លានរៀល)ដប់លានរៀល […]

វេរសេនីយ៍ត្រី ម៉ែន មូលី បានដឹកនាំកម្លាំងយកកូនឈើប្រណិត ចំនួន ១៥០ ដើមទៅដាំក្នុងវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​.!

លោកវរសេនីយ៍ត្រី ម៉ែន មូលីនៅវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ឃុំបួរ ខេត្តបាត់ដំបង មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ដឹកនាំកងកម្លាំង សហការជាមួយ អាជ្ញាធរមូលដ្ឋាន ឃុំបួរ ដាំកូនឈើប្រណិត នៅវត្តសត្តគីរី ហៅវត្តភ្នំប្រាំពីរ សិ្ថតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ បាត់ដំបង រសៀល ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍​ ឆ្នាំថោះ បញ្ចសក័ ព.ស.២៥៦៧ កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ […]

សូមបើកបរដោយការប្រុងប្រយ័ត្ន! មនុស្ស ៤នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីអ្នកបើកបរមានការធ្វេសប្រហែស.!

ខេត្តព្រៃវែង៖ មនុស្ស ៤នាក់ បានរងរបួស ក្នុងករណីគ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ បណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ ធ្វើវាស់វែង និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤ និង ៤៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកណ្តៀង លើផ្លូវ៣១៣ ស្ថិតក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Ct100 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង.1F-4069 […]

លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តវារីផាសុខារាម

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងកុដិ និងបុណ្យផ្កាប្រាក់សាមគ្គី វេរប្រគេនដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត […]

បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុ..ក.ពីក្រោយ បណ្ដាលឱ្យរង.រ.បួ..ស.ទាំងសងខាង

ខេត្តព្រៃវែង៖ មនុស្ស ៣នាក់ បាន.រ.ង..រ.បួ.ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ខណៈបុរសចំណាស់ម្នាក់ ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន និងម៉ូតូមិនមានភ្លើងស៊ីញ៉ូសុំផ្លូវ បណ្ដាលឱ្យម៉ូតូមួយគ្រឿងទៀតបើកបរដោយយុវតី ២នាក់ មកក្រោយគេចមិនទាន់ ក៏បុ.ក.បណ្ដាលឱ្យដួលបោ.ក.នឹងថ្នល់រង.រ.បួ.ស.ទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ និង ២០នាទី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះឈ្មោះ នេត ភុន លើផ្លូវលេខ ៣១០ ស្ថិតក្នុងភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ។ នៅមុនពេលកើតហេតុ ម៉ូតូមួយគ្រឿងម៉ាក សេ […]