ស្រុកស្រីសន្ធរ:បទល្មេីល្បែងស៊ីសងកន្ទុយលេខឆ្នោតឡូតូមាន់ជល់តាមអនឡាញនៅតែបន្តសកម្មភាពឥតឈប់ឈរ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ទង្វើបែបនេះធ្វើឱ្យពលរដ្ឋដាក់ការសង្ស័យថាមន្ត្រីគ្រាប់ល្ពៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបព្រោះជាចំណូលចិញ្ចឹមឆ្នាំងបាយរបស់ពួកគាត់ !ផ្ទុយទៅវិញបើមន្ត្រីជំនាញហ៊ានចាប់នោះក្រុមអ្នកបើកល្បែងស៊ីសងទាំងនោះនិងគំរាមដកតួនាទីមន្ត្រីជំនាញជាមិនខាន។
យោងតាមប្រភពច្បាស់ការពីរប្រជាពលរដ្ឋបានឱ្យដឹងថាទីតាំងរបស់ពួកគាត់បានបង់លុយឲ្យមន្ត្រីជំនាញរួចស្រេចបាច់អស់ហើយទើបបានហ៊ានបើកដោយសារសហការជាមួយសមត្ថកិច្ចមូលដ្ឋានទើបបានដំណើរការយ៉ាងរលូនមកដល់សព្វថ្ងៃ។
ជាក់ស្ដែងល្បែងស៊ីសងនិងបទល្មើសផ្សេងៗ បានចរាចរណ៍ខុសច្បាប់ជាច្រើនកន្លែងនៅក្នុងស្រុកស្រីសន្ធរ បើកដំណើរការយ៉ាងអនាធិបតេយ្យពុំឃើញមានអាជ្ញាធរនិងសមត្ថកិច្ចជំនាញនៅមូលដ្ឋានទប់ស្កាត់បង្ក្រាបសោះឡើយ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានគេហទំព័រនិងកាសែតសន្តិភាពពិតថា.! ពាក់ព័ន្ធនិង ល្បែងស៊ីសងក្នុងមូលដ្ឋាន ត្រូវបានពលរដ្ឋរិះគន់និងសួរថាតើម្ចាស់ទីតាំងបង់លុយតើចូលជាថវិកាជាតិឬចូលហោប៉ាវមន្ត្រីមូដ្ឋាន.? ក្រុមការងារយើងបានថតផ្តិតយករូបភាជាច្រើនកន្លែងដែលលេងល្បែងស៊ីសងហូរកញ្ជ្រាវលាន់ស្នូរលឺពេញភូមិ ពេញឃុំ ពេញស្រុក ជាពិសេសក្នុងស្រុកស្រីសន្ធរ តែមិនរំខានដល់មន្ត្រីសមត្ថកិច្ចនៅតំបន់នោះឡើយ.!
ប្រជាពលរដ្ធសំណូមពរដល់ ឯកឧត្ដម អ៊ុន ចិន្តា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និង លោកស្នងការ ជាពិសេសលោកអភិបាលស្រុកស្រីសន្ធរ សូមមេត្តាចាត់វិធានការបង្ក្រាបឬទប់ស្កាត់អោយបានរាល់ល្បែងស៊ីសងខុសច្បាប់ ក្នុង ស្រុកស្រីសន្ធរ ព្រោះអីគ្មានមន្ត្រីមានឆន្ទៈទប់ស្កាត់បទល្មើសនិងបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបានឡើយដោយសារមន្ត្រីទាំងនោះបានទទួលលាភសក្ការៈពីទីតាំងល្បែងស៊ីសងទាំងអស់នោះផងក៏មិនដឹងបានជាមិនហ៊ានបង្ក្រាប។