ដោយមានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខត្ត ក្រុមការងារចម្រុះនឹងចុះ និងមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំយុទ្ធនាការចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកខិតប័ណ្ណ និងចែកមួកសុវត្ថិភាព ដែលនឹងរៀបចំរៀងរាល់ចុងសប្តាហ៍ នៅតាមបណ្តាភ្លើងស្ដុបសំខាន់ៗ ទីប្រជុំជន និងតាមសាលារៀន ក្នុងភូមិសាស្ត្រខេត្ត សៀមរាប ដែលនឹងចាប់ផ្តេីមពីដេីមខែសីហា ឆ្នាំ២០២៤នេះតទៅ។
យុទ្ធនាការនេះ ដេីម្បីបញ្ជ្រាបចំណេះដឹង និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្អូនៗសិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់មធ្យោបាយ និងយានយន្ត គ្រប់ប្រភេទនៅតាមដងផ្លូវ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍នានាជាយថាហេតុ ដែលបណ្ដាលឱ្យមានមនុស្សជាច្រើនបាត់បង់ជីវិត រងរបួស ព្រមទាំងធ្វើឱ្យខូចខាតទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈ។
រដ្ឋបាលខត្ត សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធកម្ពុជាដែលបានរួមចំណែកអនុវត្តយុទ្ធនាការ “សៀមរាបផ្ទះខ្ញុំ» ក្រោមប្រធានបទ «សុវត្ថិភាពចរាចរណ៍ផ្លូវគោក »៕